ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់ទូរសព្ទ័ដៃ អ្នករត់ម៉ូតូកង់បី

ភ្នំពេញៈ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣និង៣០នាទី ប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីឆក់ទូរសព្ទ័ដៃ នៅចំណុចមុខហាងសាឡន ផ្លូវ១០៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យ២ មធ្យោបាយម៉ូតូ០១គ្រឿង ។

ជនសង្ស័យ០២នាក់មាន៖១-ឈ្មោះ វ៉ាង សារឿន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល (គ្មានសារធាតុញៀន) , ២-ឈ្មោះ ម៉ម ចាន់ដេត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវ១៩៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មកភាពជិះម៉ូតូ០១គ្រឿងឌុបគ្នាឆក់ទូរសព្ទ័ដៃពីជនរងគ្រោះ ឈ្មោះ ឃឹម កុសល់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួលលេខ២១៥ ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារៈ៖បាត់បង់គ្មាន , សម្ភារៈបន្សល់ទុក ម៉ូតូ០១គ្រឿង ម៉ាកហ្វីណូ ពណ៌ខៀវ សេរីចាស់ ពាក់ផ្លាកលេភ្នំពេញ 1AW-2860 របស់ជនសង្ស័យ , ទូរសព្ទ័ដៃ១គ្រឿង ម៉ាកសាំសុង ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

មតិយោបល់