ព័ត៌មានជាតិ

នគរបាលខេត្តកំពង់ឆ្នាំង ចុះជួយរៀបចំផ្ទះជូនពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ កំលាំងនគរបាលខេត្តកំពង់ឆ្នាំង ប្រមាណ២៥នាក់ ដែលដឹកនាំដោយ លោក ប៉ាល់ ជឿន អធិការនគរបាលស្រុក បានចុះជួយរុះរើផ្ទះ ប្រជាពលរដ្ឋ ដែលបាក់រលំ ដោយសារ ខ្យល់កន្ត្រាក់ នៅចំណុច ភូមិ ដារ ឃុំ ដារ។

កំលាំងនគរបាលខេត្តកំពង់ឆ្នាំងបានជួយរុះរើផ្ទះ ប្រជាពលរដ្ឋ បានចំនួន៣ខ្នង និង កែសម្រួល លើកសែងផ្ទះ ដែល ទ្រេត ឲ្យត្រូវកន្លែង ដើមវិញ ចំនួន៤ខ្នង។

សូមបញ្ជាក់ថា ហេតុការណ៍ ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋ នៅចំណុច ភូមិដារ ឃុំ ដារ កើតឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦៕

Help0605161 Help0605162 Help0605163 Help0605164 Help0605165 Help0605166 Help0605167

មតិយោបល់