ព័ត៌មានជាតិ

សង្ស័យគំនុំស្នេហ៍ចាស់ បុរសម្នាក់តាមវាយនិងដំកម្ទេចម៉ូតូ បណ្តាលឲ្យរបួសនិងរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៩និង០០នាទីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ មានករណីសង្ស័យគំនុំភ្លើងស្នេហ៍ ចាស់រើឡើង ដែលបានចែកផ្លូវគ្នាអស់រយ:ពេលជិត៤ឆ្នាំមកហើយ ទើបខាងប្រុសតាមវាយ និងយកដំថ្មវាយកម្ទេចម៉ូតូ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ និងមានរបួសរួចជនបង្កបានព្យាយាមរត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ចនៅទីកន្លែងនោះ សហការគ្នាដេញតាមឃាត់ខ្លួនបាន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ៕

មតិយោបល់