ព័ត៌មានជាតិ

រថយន្តធំបើកបុកជាមួយឡានដឹកទឹកកក បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់

ត្បូងឃ្មុំ: (ព័ត៌មានបឋម) នៅវេលាម៉ោង១២និង៣០នាទីត្រង់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ចំណុចជិតសាលាបឋមសិក្សាម្រាមទាក ភូមិម្រាមទាក ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ដយីឌុបបុកគ្នា ជាមួយរថយន្ដដឹកទឹកកក ដែលបណ្ដាល ឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល ក្រោយពីកើតហេតុភ្លាមៗនោះក៏មានកម្លាំងសមត្ថកិច្ចចុះមកអន្ដរាយគម៍ និងធ្វើការវាស់វែង ចំណែកអ្នកបើករថយន្តយីឌុកបង្កបានរត់គេចខ្លួនបាត់៕

មតិយោបល់