ព័ត៌មានជាតិ

បុរសម្នាក់ផ្លោងទៅជាប់និងរថយន្ត ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងប៉ៃលិន

ប៉ៃលិន: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩និង ៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ ១ករណីដោយម៉ូតូបុកជាមួយរថយន្តនៅត្រង់ចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលបណ្តាលឲ្យមានមនុស្ស (របួសធ្ងន់ម្នាក់)ខូចខាតរថយន្ត០១គ្រឿងនឹងម៉ូតូ០១គ្រឿង ។
អ្នកបើកបររថយន្តឈ្មោះអឿ សំអុល ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិមណ្ឌលគីរី សង្កាត់ស្ពានមានជ័យ ក្រុងមនោរម្យ ខេត្តមណ្ឌលគីរី រថយន្តម៉ាកCamaray ពណ៌ទឹកប្រាក់ ផលិតឆ្នាំ2000 ពាក់ស្លាកលេខ 2A-8409 មណ្ឌលគីរី (ខូចខាតស្រាល) ។
អ្នកបើកបរម៉ូតូឈ្មោះ នឿន នីគូ អាយុ ១៥ ឆ្នាំភូមិ អូរតាវ៉ៅ សង្កាត់ ប៉ៃលិន ក្រុងប៉ៃលិ ខេត្តប៉ៃលិន (របួសធ្ងន់)។ បើកបរម៉ូតូម៉ាក Honda dream ពណ៌ខ្មៅពាក់ស្លាកលេខ 1HY-1846ភ្នំពេញ (ខូចខាត់ធ្ងន់) មិនពាក់មួកសុវត្ថិភាព ។
មូលហេតុបណ្ដាលមកពីមនុស្សបើកបរល្បឿនលឿន៕

 

មតិយោបល់