ព័ត៌មានជាតិ

ប្រុសស្រី២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមទាំង របស់មួយចំនួន

កោះកុង: យោងតាមផេករបស់ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២និង៣០នាទី កម្លាំងជំនាញ ប្រឆាំងគ្រឿងញៀនបានសហការណ៍ជាមួយកម្លាំងផ្នៃក ព្រហ្មទណ្ឌនិងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ដឹកនាំដោយ លោកវរសេនីយ៍ឯក ហួន នុន អធិការនគរបាលស្រុកស្រែអំបិល បានចុះធ្វើការត្រួតពិនិត្យរដ្ឋបាល បន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល។ ដោយមានការសង្ស័យកម្លាំងយើងឃាត់ខ្លួនបានជនសង្ស័យជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ចំនួន២នាក់:
១.ឈ្មោះ អ៊ុ សេរីរ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចម្ការហ្លូង ឃុំចម្ការហ្លូង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
២.ឈ្មោះ ស្រី ច្រិប ភេទស្រី អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតនៅក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។
ក្រោយពេលឃាត់ខ្លួន កម្លាំងយើងបានធ្វើការឆែកឆេរកឃើញម្សៅក្រាមពណ៍សថ្លា សង្ស័យថាជាសារធាតុញៀនចំនួន០៤កញ្ចប់តូច ។ ជនសង្ស័យទាំង២នាក់ខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកោះកុងចាត់ការបន្ត៕

 

មតិយោបល់