កំពង់ស្ពឺៈ នៅវេលាម៉ោងទៀបភ្លឺឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ ។
រថយន្តម៉ាក Lexus RX200T ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BH-9239 អ្នកបើកបរឈ្មោះ ទាក់ ឌី អាយុ ២៨ឆ្នាំ (ជនដៃដល់) មុខរបរលក់ដូរអចលនទ្រព្យ ។
នារីរងគ្រោះឈ្មោះ ធី លីហ្សា ភេទស្រី អាយុ ១៨ឆ្នាំ ជាសង្សារអ្នកបើកបរ។
អ្នករួមដំណើរឈ្មោះ ណយ ប៉ូរ៉ា រស់នៅភ្នំពេញ។
ក្រោយពីកើតហេតុជនដៃដល់ បើករថយន្តចូលមូលដ្ឋានកងរាជអាវុធហត្ថស្រុកឧដុង្គ សារភាពប្រាប់សមត្ថកិច្ច អំពីហេតុការណ៍ដែលបានកើតឡើង ។
ដំណើររឿង៖ មុនពេលកើតហេតុពួកគេទាំង ៣នាក់ បានធ្វើដំណើរចេញពីខេត្តសៀមរាប លុះមកដល់ខេត្តកំពង់ឆ្នាំង ក៏ជជែកគ្នាជាមួយសង្សារ គាប់ជួនពេលនោះជនរងគ្រោះ ជាសង្សារបានឈោងទាញកាំភ្លើងពីលើតាបឡូរថយន្ត ដោយឃើញបែបនេះរូបគេឈ្មោះ ទាក់ ឌី បានឈោងទាញដៃសង្សារកុំឲ្យលេង ស្រាប់តែពេលនោះរថយន្តបានរេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលផ្ទុះកាំភ្លើងម៉ាក ZORAKI M9o-TD មួយគ្រាប់ចំគល់ដោះខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងរថយន្ត។
សូមបញ្ជាក់៖ ករណីនេះ បានកើតហេតុនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង ៕
មតិយោបល់