ព័ត៌មានជាតិ

ឆបោកម៉ូតូ ២គ្រឿង ពីខេត្តបាត់ដំបង ជាប់អន្ទាក់សមត្ថកិច្ចខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: សមត្ថិច្ចខេត្តបាត់ដំបង សហការណ៍និងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានស្ទាក់ចាប់មនុស្ស២នាក់ ដែលបានឆបោកម៉ូតូ២គ្រឿងខេត្តបាត់ដំបង ដាក់តាមរថយន្តក្រុង ឆ្លងកាត់ផ្លូវជាតិលេខ ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង សំដៅទៅភ្នំពេញ កាលពីថ្ងៃទី១៥ ខែ០៩ ឆ្នាំ២០២០។

-ករណីឆបោកយកម៉ូតូ បានកើតឡើងនៅចំណុចផ្សារទំនើបភូពុយ ភូមិអញ្ចាញ សង្កាត់អូចារ ក្រុង/ខេត្តបាត់ដំបង កាលពីថ្ងៃ ១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង ៤០ និងចំណុចក្រុមទី១៧ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទី។

-ម្ចាស់ម៉ូតូមានឈ្មោះ ប៊ិន រ៉ាត់ ភេទប្រុស អាយុ ៦៣ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិបេង ឃុំអន្លង់វិល ស្រុកបាត់ដំបង ស្រុកសង្កែ ខេត្តបាត់ដំបង និងម្នាក់ទៀត សេក វណ្ណា ប្រុស អាយុ ៦៥ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

-ក្រោយពីកសាងឯកសារនិងសំណុំរឿងរួចសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បានប្រគល់ជនទាំងពីររួមទាំងវត្ថុតាង ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងវិញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់៕

មតិយោបល់