ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួសធ្ងន់ស្រាល នៅខេត្តតាកែវ

តាកែវ: នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូនិងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្ស៤នាក់រងរបួសធ្ងន់ស្រាល នៅទំនប់ខាងលិចភ្នំជីសូរ្យ តាមបណ្តោយផ្លូវជាតិលេខ២៣ ស្ថិតនៅក្នុងភូមិបឹងកន្រ្ទន់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ។ ចំណែកជនរងគ្រោះ ត្រូវបានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផង ដើម្បីជួយសង្រ្គោះ ៕

មតិយោបល់