ព័ត៌មានជាតិ

លោកតាវ័យ ៧៤ឆ្នាំ បើកម៉ូតូបុករង្វង់មូលតាក្រហមក បណ្ដាលឲ្យចៅស្រីស្លាប់ និងរងរបួសធ្ងន់ ២នាក់

កំពង់ធំ: នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៤០នាទីព្រឹក ត្រង់ចំណុចរង្វង់មូល N.6 ភូមិពោធិ៍បាក់ក្រង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ដោយលោកតាបើកម៉ូតូបុករង្វង់មូលតាក្រហមក បណ្ដាលឲ្យចៅស្រីស្លាប់ និងលោកយាយរងរបួសធ្ងន់។

ម៉ូតូរងគ្រោះម៉ាក C.125 ស៊េរី ឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GM-9698 បើកបរដោយឈ្មោះ ឆេង អោ ភេទប្រុស អាយុ ៧៤ឆ្នាំ រស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មានមុខរបរ នៅផ្ទះ របួសធ្ងន់។
អ្នករួមដំណើរមានឈ្មោះ ងួន ប៉ុម ភេទស្រី អាយុ ៦៣ឆ្នាំ នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរនៅផ្ទះ របួសធ្ងន់ បាក់ជើងឆ្វេង និងកុមារីម្នាក់មានឈ្មោះ រឿង សៀងលី ភេទស្រី អាយុ ០៧ឆ្នាំ រស់នៅភូមិទឹកសិណ ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរសិស្ស។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន (បង្កដោយខ្លួនឯង)។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់