ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះពលរដ្ឋ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

កំពង់ចាមៈ នៅថ្ងៃព្រហស្បតិ៍​១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២៤និង១១នាទីយប់ លោកវរសេនីយ៍ឯកសុខ យ៉េន អធិការ នគរបាលស្រុកស្រីសន្ធរ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យកើតឡើង នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

ក្រោយពីទទួលព័ត៌មានបានភ្លាមកម្លាំងអន្តរាគមន៍ស្រុកស្រីសន្ធរនិងកម្លាំងប៉ុស្តិ៍ឫស្សីស្រុក ដឹកនាំដោយលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកនិងលោកវរសេនីយ៍ទោ អ៊ន់ សុខឃីម អធិការរងសណ្តាប់ធ្នាប់បានចុះដល់កន្លែងកើតហេតុ ពេលនោះស្ថានភាពភ្លើងបានឆាបឆេះផ្ទះអស់ទាំងស្រុងហើយ។

ម្ចាស់ផ្ទះឈ្មោះ ចេង ឡៃណេង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។ ឆេះផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ក្បឿង ទំហំ ១០ម៉ែត្រ x ១៦ ម៉ែត្រ
ម៉ូតូសង់កូរ៉េ០១គ្រឿង,កង់ ចំនួន០៤គ្រឿង,ម៉ាស៊ីនដេរ០១ គ្រឿង,ធុងខ្យល់០១ គ្រឿង,ថវិកា១២០០ដុល្លារ លុយខ្មែរចំនួន ៦៧០,០០០០ រៀល, ខ្សែក ១ខ្សែ ចិញ្ចៀន០១ វង់ធ្វើអំពីមាសសរុបទំងន់០៤ ជីមាស និងសម្ភារៈសំលៀកបំពាក់មួយចំនួន ។

មូលហេតុ៖ ទុស្សេខ្សែភ្លើងនៅចង្ក្រានបាយ ។

ករណីនេះមិនបណ្តាលឲ្យ គ្រោះថ្នាក់ដល់មនុស្សនិងសត្វពារហន:ឡើយ ។ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន០២ ស៊ីទែន ទប់ស្កាត់មិនរាលដាលដល់ផ្ទះ ជិតខាងឡើយ ៕

មតិយោបល់