ព្រះសីហនុៈ យោងតាមផេក អគ្គិសនី ខេត្តព្រះសីនុ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៥៥ នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយ៍ក្រុងព្រះសីហនុទ្វារចរន្ត(F6B) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃ ភូមិ០១ ភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មូលហេតុ៖ ដោយសារមានភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ខ្លាំងធ្វើឲ្យហូរច្រោះដី បណ្តាលឲ្យរលំបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)២២គីឡូវ៉ុល និងបង្គោលត្រង់ស្វូចំនួន០៣ដើម។
ករណីខាងលើនេះ ក្រុមការងារបច្ចេកទេសកំពុងធើ្វការដោះប៉ុង និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញនៅពេលម៉ោង ១៧និង៣០ នាទីល្ងាច៕
មតិយោបល់