សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅវេលាម៉ោង១៦និង០៥នាទី រសៀលថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅកំណាត់ផ្លូវជាតិលេខ៦ ចំណុចខាងលិចផ្លូវចូលប្រាសាទបាគង ស្ថិតក្នុងឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប រវាងរថយន្ត កាម៉ារីបាឡែន និង ម៉ូតូ ធ្វើឲ្យមានរបួសធ្ងន់ស្រាល ៤នាក់ម្តាយឪពុកនិងកូន ។
តាមសាកី្សដែលបានឃើញក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានឲ្យដឹងថា មានរថយន្ត ម៉ាក កាម៉ារីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ AK 1400 ដែលបានស្របទិសគ្នាជាមួយ ម៉ូតូ មកពីទិសដៅខាងកើតទៅទិសខាងលិច ហើយបានរ៉េចង្កូតចូលទៅគន្លងផ្លូវម៉ូតូ បានផ្នែកខាងស្តាំរថយន្តទៅប៉ះ នឹងម៉ូតូ ពាក់ផ្លាកលេខ ឧត្តរមានជ័យ 1D 5847 បានដួលចម្ងាយ៥ម៉ែត្រទៅម្ខាងផ្លូវ មានឌុបគ្នា៤នាក់ ដែល ឪពុកជាអ្នកបើកម៉ូតូ រួមនឹងប្រពន្ធ កូន២នាក់ បានធ្វើឲ្យរងរបួសធ្ងន់ស្រាលទាំងបួននាក់ ។
ក្នុងសកម្មភាពនោះដែរអ្នកបើកបររថយន្តបង្កហេតុដែលមានអ្នករួមដំណើរក្នុងរថយន្តមានស្រីប្រុសចំនួន០៥ នាក់ ក៏មានបញ្ចេញនូវអកប្បកិរិយាមិនសមរម្យជាមួយកម្លាំងសមត្ថកិច្ច និង ជនរងគ្រោះ ដោយមិនទទួលពីកំហុស របស់ខ្លួន ដែលបានបើកបររំលោភទៅលើគន្លងផ្លូវម៉ូតូ ផ្នែកខាងស្តាំដៃខ្លួនឡើយ ។ ចំពោះជនរងគ្រោះជាប្រពន្ធ និង កូនត្រូវបានបងប្អូនអ្នកដំណើរបានយកអាសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យដោយមានសភាពធ្ងន់ធ្ងរ រីឯប្តីត្រូវបានរថយន្តសង្រ្គោះមកដឹកទៅមន្ទីរពេទ្យឯកជនផងដែរ ។
ក្នុងនោះដែរកម្លាំងនគរបាលចរាចរណ៍ បានចុះមកធ្វើការពិនិត្យ វាស់វែង ធ្វើកំណត់ហេតុ ព្រមទាំងបាននាំ យករថយន្តបង្ក និង ម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើមី្បធ្វើការដោះ ស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់