ព័ត៌មានជាតិ

ស្ថានភាពកម្ពស់ទឹកទន្លេនៅតាមស្ថានីយសម្រាប់ថ្ងៃទី១៤ មិថុនា

ភ្នំពេញ: ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ បានជូនដំណឹងពីស្ថានភាពកម្ពស់ទឹកគិតត្រឹមម៉ោង៧ព្រឹកនេះ តាមបណ្ដាស្ថានីយជលសាស្ត្រដូចខាងក្រោម៖

ទី១-ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,៤៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៨ម៉ែត្រ ទី២-ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៧០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២៩ម៉ែត្រ ទី៣-ទន្លេមេគង្គកំពង់ចាម ទឹកមានកម្ពស់៣,៥៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,២១ម៉ែត្រ។

ក្នុងនោះដែរ នៅតាមស្ថានីយជលសាស្ត្រចំនួន៤ផ្សេងទៀត មានទន្លេបាសាក់-ចតុមុខ ទន្លេមេគង្គ-អ្នកលឿង ទន្លេបាសាក់-កោះខែល និងទន្លេសាប-ព្រែកក្ដាម ស្ថានភាពកម្ពស់ទឹកបានស្រកចុះចាប់ពី ០,០២ម៉ែត្រ ដល់ ០,០១៨ម៉ែត្រ៕

មតិយោបល់