ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ​ បណ្តាលឲ្យមនុស្ស២នាក់ រងរបួសធ្ងន់​ នៅខេត្តកណ្តាល

កណ្តាល: នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១និង១៧នាទី មានរណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូ បណ្តាលឲ្យរងរបួសធ្ងន់មនុស្ស២នាក់ នៅផ្លូវជាតិលេខ២១ ត្រង់ចំណុចភូមិស្វាយតានី ឃុំស្វាយតានី ស្រុកស្អាង ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ​មាន​​​​​​​​​​រថយន្តមួយគ្រឿងម៉ាក LEX RX300 ពាក់ស្លាកលេខភ្នំពេញ 2M4933 លុះពេលបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូមួយគ្រឿងម៉ាក HONDA Dream ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1AE7189 បណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ រងរបួសធ្ងន់។ ជនរងគ្រោះទាំងពីរនាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលបន្ទាន់ផងដែរ៕

មតិយោបល់