កំពង់ធំៈ កាលពីថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៥និង៣០នាទី មានករណីមនុស្សលង់ទឹកចំនួន០១លើក បណ្តាលឲ្យស្លាប់ម្នាក់ ស្ថិតនៅភូមិស្លាករ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។
សពជនរងគ្រោះឈ្មោះ សយ មាន ភេទប្រុស អាយុ២៩ឆ្នាំ។
មូលហេតុ៖ ស្រវឹងស្រាដើរធ្លាក់ទឹកស្រះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យដល់ទីតាំងខាងលើ សាកសពជនរងគ្រោះពិតជាលង់ទឹកពិតប្រាកដមែន រួចបានប្រគល់ទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់