ព័ត៌មានជាតិ

ប្តីដេកស្លាប់ក្នុងអង្រឹងនៅលើផ្ទះ ព្រឹកឡើងទើបប្រពន្ធដឹង

ពោធិ៍សាត់: កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់ម្នាក់ក្នុងអង្រឹងលើផ្ទះ ស្ថិតនៅភូមិកណ្តាល​ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

សពជនរងគ្រោះឈ្មោះ រឿន រើន ហៅម៉ូ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ មានប្រពន្ធឈ្មោះ ពឿន មិនា អាយុ២៨ឆ្នាំជនជាតិខ្មែរ បានដឹងប្តីស្លាប់នៅម៉ោងវេលាម៉ោងប្រមាណ៥និង00នាទីទៀបភ្លឺថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ។ តាមការសន្និដ្ឋាន របស់គ្រូពេទ្យជំនាញធ្វើកោសល្យវិច្ច័យខេត្តពោធិ៍សាត់ បញ្ជាក់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។ សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ឲ្យក្រុមគ្រួសាររៀបចំ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់