ព្រះសីហនុៈ នៅព្រឹកថ្ងៃ១៨ ខែកញ្ញា ២០២០ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បានរកឃើញសព ក្មេងស្រីម្នាក់ ដែលបានបាត់ខ្លួន ដោយសារជំនន់ទឹកភ្លៀង ។
ហេតុការណ៍នេះ កើតទ្បើងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សពក្មេងស្រីរងគ្រោះ ត្រូវបានរកឃើញឆ្ងាយពីផ្ទះប្រហែលជាង ៣០០ម៉ែត្រ ដោយទ្បែកផ្ទះរបស់គ្រួសាររងគ្រោះ បានរងការខូចខាតទាំងស្រុង។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកទៅវត្តអណ្តូងថ្ម ដើម្បីធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់