បច្ចុប្បន្នភាព លោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិ Facebook គឺជាមហាសេដ្ឋីលំដាប់ទី១៥ ដែលមានលុយខ្ទង ៣៤ពាន់លានដុល្លារអាមេរិក ហើយត្រូវបានគេចាត់ទុកជាមហាសេដ្ឋីវ័យក្មេងមួយរូបផងដែរ។
តើមុននឹងឈានដល់ក្លាយខ្លួនជាមហាសេដ្ឋី លោក Mark Zuckerberg បានចំណាយពេលវេលាប៉ុន្មានម៉ោងក្នុង១ថ្ងៃដើម្បី Facebook?
យោងតាមបុគ្គលិកចាស់វស្សារបស់ Facebook មួយរូបបានលួចបង្ហើបឲ្យដឹងថា មេរបស់គាត់ (Mark Zuckerberg) តែងតែចំណាយពេលប្រមាណជា ៩ទៅ១០ម៉ោង ក្នុង១ថ្ងៃ និង ៥ថ្ងៃក្នុង១សប្ដាហ៍ ដើម្បី Facebook ហើយសកម្មភាពបែបនេះគឺបានធ្វើឡើងជាច្រើនឆ្នាំ។ Mark Zuckerberg តែងតែមកដល់កន្លែងធ្វើការតាំងពីព្រលឹម ហើយចេញទៅវិញនៅក្រោយពេលញ៉ាំអាហារពេលល្ងាចនៅកន្លែងធ្វើការរួច ពិសេសជាងនេះទៅទៀតគឺ Mark Zuckerberg តែងតែអានសៀវភៅ ២ទៅ៣ម៉ោង មុនពេលចូលដេក ដោយសៀវភៅទាំងនោះភាគច្រើនជាសៀវភៅដែលនិយាយពីមនុស្សជោគជ័យនិងនិយាយពីទម្លាប់របស់មនុស្សជោគជ័យ។
បុគ្គលិកបម្រើការងារនៅក្នុងបណ្ដាញសង្គម Facebook ភាគច្រើនបាននិយាយថា Mark Zuckerberg មិនមែនជាមេ ឬជាអ្នកជំនួញនោះទេ ប៉ុន្តែគាត់ជាអ្នកដឹកនាំដ៏ល្អសម្រាប់ Facebook៕
មតិយោបល់