ព័ត៌មានជាតិ

គ្រោះធម្មជាតិភ្លៀងទឹកជំនន់ បង្កលិចផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤៧២គ្រួសារ

ព្រះសីហនុ: យោងតាមផេក​ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ថ្ងៃសុក្រ ១កើត ខែ ភទ្របទ ឆ្នាំ ជូត ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ គិតត្រឹមម៉ោង១០និង៣០ នាទី មានករណី( គ្រោះធម្មជាតិ ភ្លៀង ទឹកជំនន់) បង្កលិចផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤៧២គ្រួសារ ក្នុងនោះមាន៤ឃុំគឺ៖

– ឃុំព្រៃនប់ចំនួន១២៥ គ្រួសារមនុស្ស រួម៥០៦នាក់
– ឃុំទួលទទឹង ចំនួន ២៨៦ គ្រួសារ មនុស្សរួម ១១៨០ នាក់ ស្រី៦០៨នាក់ ។
– ឃុំអណ្តូងថ្ម ចំនួន៤៦គ្រួសារ មនុស្សរួម ១៨៨នាក់ ស្រី៩៧នាក់ ។
– ឃុំសំរ៉ុង ចំនួន១៥គ្រួសារ មនុស្សរួម ៨៤នាក់ ស្រី ៤៤ នាក់ ។

ហេតុការណ៍នេះ បណ្តាលឲ្យស្លាប់ក្មេងស្រីម្នាក់ ឈ្មោះវុទ្ធី ស្រីនី ភេទស្រី អាយុ១ខួបកន្លះ( ស្លាប់ )នៅឃុំអណ្តូងថ្ម៕

មតិយោបល់