ព័ត៌មានជាតិ

ស្ត្ត្រីម្នាក់ ដើរឆ្លងកាត់ប្រឡាយជីក ទៅរកប្ដីក៏រអិលជើងធ្លាក់ចូលទឹក កំពុងហូរខ្លាំង បណ្ដាលឲ្យបាត់ខ្លួន ទើបរកសពឃើញព្រឹកមិញ

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២០ ស្ត្រីរងគ្រោះ ដែលលង់ទឹកបាត់ខ្លួន កាលពីម្សិលមិញ ពេលនេះ កម្លាំងផ្នែកបង្ក្រាបបទល្មើសព្រៃឈើក្បាលឆាយ និងកម្លាំងផ្នែកសឹករងព្រះសីហនុ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ បានរកឃើញសពហើយ។

សពឈ្មោះ សុខ សាលន់ ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ស្រ្តីរងគ្រោះ បានធ្វើដំណើរទៅរកប្តី ដោយដើរឆ្លងកាត់ប្រឡាយជីក រួចក៏រអិលជើងធ្លាក់ចូលក្នុងទឹក អំទ្បុងពេលទឹកកំពុងហូរខ្លាំង ហើយក៏បាត់ខ្លួន រហូតដល់ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ទើបប្រទះឃើញសពអណ្តែតទឹក ទើរជាប់នឹងមែកឈើ។

ការសន្និដ្ឋាន៖ សពពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ៕

មតិយោបល់