មេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងបក្ខពួក ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅស្រុកពញាឮ
កណ្តាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលស្រុកពញាឮ បានឃាត់ខ្លួនជនសង្ស័យ ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ៤នាក់ កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ១៣ និង ១០ នាទី នៅចំណុចភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល។
ជនសង្ស័យរួមមាន ៖
១.ឈ្មោះ ទឹម ប៊ុនធឿន ហៅពឿន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិប្រក់ក្តារ ឃុំវិហារលួង ស្រុកពញាឮ ស្រុកពញាឮ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម (ជាមុខសញ្ញាជួញដូរ មិនរាងចាល ធ្លាប់ជាប់ពន្ធនាគារខេត្តកំពង់ស្ពឺ រយៈពេល ០២ឆ្នាំ)។
២.ឈ្មោះ សាន់ ម៉ូត ហៅ រ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កម្មករបម្រើការងារហាងបាយ ស៊ូម ម្ហូបអាហារ មានទីលំនៅភូមិអូឬស្សី ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (មានសារធាតុញៀនក្នុងទឹកនោម) ប្រើប្រាស់ ។
៣.ឈ្មោះ សេង សុវ៉ា ភេទ ប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិ កោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ( មានសារធាតុញៀន ក្នុងទឹកនោម) ប្រើប្រាស់។
៤.ឈ្មោះ អឿ ដាលីន ភេទស្រី អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ( មានសារធាតុញៀនក្នុងទឹកនោម) ប្រើប្រាស។
វត្ថុតាងចាប់យក ៖
-សារធាតុញៀន មេតំហ្វេតាមីន(ice) ចំនួន ០៤កញ្ចប់ (កញ្ចប់មធ្យម) ទម្ងន់ ៨,៨៦ ក្រាម
-ជញ្ជីងអេឡិចត្រូនិចចំនួន០១ គ្រឿង
-ទូរសព្ទ័ចំនួន០៥ គ្រឿង
-ឧបករណ៍ សម្រាប់វិចខ្ចប់ និងប្រើប្រាស់សារធាតុញៀន មួយចំនួន ។
សភាពនៃរឿងហេតុ ៖ នៅថ្ងៃកើតហេតុ មានកម្លាំងមហាជន បានរាយការណ៍ ផ្នែកជំនាញថា៖
នៅចំណុចកើតហេតុ មានជនសង្ស័យ ប្រមូលផ្តុំគ្នាជួញដូរ និងប្រើប្រាស់ថ្នាំញៀនយ៉ាងសកម្ម មេក្លោងឈ្មោះ ពឿន ធ្វើសកម្មភាពលក់ថ្នាំញៀនរាល់ថ្ងៃ ។
ក្រោយពីបានទទួលព័ត៌មានកម្លាំង ផ្នែកជំនាញ សហការ កម្លាំងប៉ុស្តិ៍រដ្ឋបាល វិហារលួង និង ផ្សារដែក បានចុះឃ្លាំមើល និងប្រើវិធានការរដ្ឋបាល ដល់កន្លែងកើតហេតុ បង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង បញ្ជូនមកអធិការដ្ឋាន ដើម្បីសាសួរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ឈ្មោះ ទឹម ប៊ុនធឿន ហៅពឿន សារភាពថា ៖ ខ្លួនពិតជាបានជួញដូរថ្នាំញៀនមែន ដោយថ្នាំញៀននេះ គឺទៅទិញនៅម្តុំពេទ្យលោកសង្ឃ និង នៅម្តុំរ៉ា ពោធិចិនតុង ក្រុងភ្នំពេញ យកមកលក់ផង ជក់ខ្លួនឯងផង។
ជនសង្ស័យឈ្មោះ សាន់ ម៉ូត ហៅរ៉ូ ,សេង សុវ៉ា និងឈ្មោះអឿ ដាលីន បាមសារភាពថា ចេះប្រើប្រាស់ថ្នាំញៀន ដោយមូលហេតុមិត្តភក្តិអូសទាញ ទៅកន្លែងកើតហេតុ គឺដើម្បីប្រើប្រាស់គ្រឿងញៀន ដោយឈ្មោះ ទឹម ប៊ុនធឿន ហៅពឿន ជាអ្នកឲ្យថ្នាំញៀន ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់