ព័ត៌មានជាតិ

អគ្គិភ័យឆេះឃ្លាំង ក្នុងរោងចក្រមួយកន្លែង នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង ៤០នាទីរសៀលថ្ងៃ១៩ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះឃ្លាំង ក្នុងរោងចក្រមួយកន្លែង នៅជាប់ផ្លូវរថភ្លើងជិតទំនប់រលក ក្រុង/ខេត្តព្រះសីហនុ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណ:ពេលនេះ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យ បានចេញអន្តរាគមន៍ នៅទីតាំងខាងលើហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់