(Reuters) - ក្រុមសកម្មជន និងប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា កងទ័ពនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារទៅលើក្រុមបាតុករដែលគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១៥នាក់ និងរងរបួសរាប់សិបនាក់ផ្សេងទៀត ដែលជាជនរងគ្រោះជាច្រើននាពេលថ្មីៗនេះ ដោយយុទ្ធនាការបង្ក្រាបការតវ៉ាប្រឆាំងនឹងរបបយោធាដែលកំពុងកាន់អំណាច។

នាយឧត្តមសេនីយ៍លោក Min Aung Hlaing ជាមេដឹកនាំរដ្ឋប្រហារដោយកងទ័ព ដែលបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់មីយ៉ាន់ម៉ាកាលពីថ្ងៃទី០១ ខែកុម្ភៈ បាននិយាយថា គោលបំណងនៃចលនាប៉ះបោរស៊ីវិលគឺ “ដើម្បីបំផ្លាញ” ប្រទេស។ប៉ុន្តែក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏បាននិយាយថា យោធាបានបាត់បង់ការគ្រប់គ្រង។

នៅក្នុងភាពចលាចលផ្សេងទៀត ដោយមានការបំផ្ទុះឡើងជាបន្តបន្ទាប់ កើតមាននៅទីក្រុងពាណិជ្ជកម្ម Yangon រួមទាំងបានដុតបំផ្លាញរោងចក្រដែលគ្រប់គ្រងដោយអ្នកជំនួញចិនផងដែរ។
នេះបើយោងតាមក្រុមសកម្មជនបានឲ្យដឹងថា ជនស៊ីវិលប្រហែលចំនួន ៦០០នាក់ ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខនៅក្នុងភាពចលាលចាប់តាំងពីមានរដ្ឋប្រហារមក។ ការតវ៉ា និងកូដកម្មទូទាំងប្រទេសនៅតែបន្តកើតមានទោះបីមានការបង្ហូរឈាមក៏ដោយ។
កាលពីថ្ងៃពុធ សមាគមផ្តល់ជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP) បាននិយាយថា យោធាកំពុងតែផ្តោតលើការបង្ក្រាបរបស់ខ្លួនទៅលើតំបន់ជនបទ ៕

Riot police officers advance on pro-democracy protesters during a rally against the military coup in Yangon, Myanmar, February 27, 2021. REUTERS/Stringer – RC2U0M9RGR05
មតិយោបល់