ព័ត៌មានជាតិ

យកដែកកេះទៅកេះលេងក្បែររានលក់សាំង បណ្តាលឲ្យឆាបឆេះ រងរបួសក្មេង២នាក់

បន្ទាយមានជ័យ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេង២នាក់ ដែលកំពុងអង្គុយលេងនៅក្បែររានលក់សាំង បានរងរបួសឆេះមុខនិងជើង ខណ:ក្មេងម្នាក់ទៀត បានយកដែកកេះមកកេះលេង ក្បែរ ដបសាំង បណ្តាលឲ្យឆាបឆេះ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង៤០នាទី តូបលក់ចាប់ហួយមួយ កន្លែង នៅចំណុចលានដំឡូង ភូមិគោកព្រេច ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ លាវ ស៊ី ប្រុសអាយុ52ឆ្នាំ រស់នៅភូមិឃុំខាងលើ ។
ហេតុការណ៍នេះ គឺបណ្តាលមកពីរចៅរបស់គាត់ អាយុ10ឆ្នាំ បានយកដែកកេះទៅកេះលេងនិងរានលក់សាំង ទើបបណ្តាលឲ្យឆាប់ឆេះ សម្ភារ:ចាប់ហួយមួយចំនួន និង រងរបួសចៅ ចំនួន02នាក់ ដែលកំពុងអង្គុយលេងនៅក្បែរ រួមមាន ៖
1_ឈ្មោះ យ៉េន ប្រុស អាយុ07ឆ្នាំ រងរបួសធ្ងន់
2_ឈ្មោះ គឹមឆាយ ស្រី អាយុ03ឆ្នាំ រងរបួសមធ្យម
ក្មេងប្រុសស្រីទាំងពីរនាក់ត្រូវបានឪពុក ម្តាយ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ៕

 

មតិយោបល់