បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសម្នាក់ជាជាងធ្វើឡានត្រូវឆ្លងចរន្តអគ្គិសនីឆក់រងរបួសធ្ងន់ ក្រោយមកបានបាត់បង់ជីវិតខណៈបញ្ជូនទៅមន្ទីរពេទ្យ។
ករណីគ្រោះថ្នាក់ដោយខ្សែភ្លើងឆក់នេះ បានកើតឡើងនៅវេលាម៉ោង០៨និង៣០នាទីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖ជនរងគ្រោះក្នុងករណីខ្សែភ្លើងឆក់ឈ្មោះ នាង ណយ ភេទប្រុសអាយុ ៣០ ឆ្នាំនៅភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គល បូរី ខេត្តបន្ទាយមានជ័យ ជាជាងធ្វើឡាន ។
លោកអធិការបានបញ្ជាក់ថា៖មូនពេលកើតហេតុជនរងគ្រោះ បានមកស៊ីឈ្នួលធ្វើឡានឲ្យឈ្មោះជៀង តឿន ភេទប្រុសអាយុ ៤១ ឆ្នាំ នៅភូមិផ្លូវសៀម ឃុំគយមែង ស្រុកមង្គលបូរី នៅពេលធ្វើឡាននិងផ្សារដែកឡានរួច ជនរងគ្រោះក៏បានដើរទៅដកព្រីភ្លើងត្រូវឆ្លងចរន្តអគ្គីសនីឆក់ជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានដឹកទៅ សង្រ្គោះភ្លាមៗ តែជាអកុសលពេលដឹកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់។សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់