ព័ត៌មានជាតិ

រថយន្តបុកម៉ូតូពេញទំហឹងបណ្តាលឲ្យស្លាប់និងរបួស២នាក់នៅគល់ស្ពានព្រែកហូរ

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍នៅគល់ស្ពានព្រែកហូរបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ បង្កការភ្ញាកើផ្អើលកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២០ ខែកញ្ញា
ឆ្នាំ២០២០ ចំណុចភ្លើងស្តុប ភ្លើងហូរ លើផ្លូវជាតិលេខ២ កែងផ្លូវ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្ដុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

កើតឡើងរវាងរថយន្តជាមួយ ម៉ូតូ បណ្ដាលឲ្យស្លាប់០១នាក់ មានឈ្មោះ វ៉ាន់ មុន្នី ភេទប្រុស អាយុ ៣៥ ឆ្នាំ និង របួសបាក់ជើងខាងឆ្វេង ០១នាក់ ឈ្មោះ សុខ ឧស្សា ភេទស្រី អាយុ ២៣ ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ព្រែកហូរលិច សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនបង្ក ( អ្នកបើកបរ ) ឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ៣៧ មានទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកកញ្ជៀច
ខេត្តព្រៃវែង ( ឃាត់ខ្លួន ) ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាក RHINO ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-4901 អ្នកបើករថយន្តឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ៣៧ ឆ្នាំ (ឃាត់ខ្លួន) មានទីលំនៅ ភូមិតារាជ ឃុំត្នោត ស្រុកញ្រ្ជៀច ខេត្តព្រៃវែង រថយន្តបើកក្នុងទិសដៅ ពីជើង ទៅ ត្បូង មកដល់ចំណុចកើតហេតុបានបត់ស្ដាំ ក៏បុកជាមួយម៉ូតូមួយគ្រឿងម៉ាក HONDA CUB ពណ៌ ទឹកប៊ិច គ្មានស្លាក
លេខ បណ្តាលឲ្យស្លាប់និងរបួសទាំង២នាក់តែម្តង(មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ)ដែលបើកបរក្នុងទិសដៅស្របទិសគ្នា ។

ការខូតខាត រថយន្ត ស្រាល១គ្រឿង និងម៉ូតូ ស្រាល ០១ គ្រឿង ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុក បណ្ដោះ អាសន្ន នៅអធិការដ្ឋាន ដើម្បី ចាត់ការ តាមនិតិវិធី៕

 

មតិយោបល់