ព័ត៌មានជាតិ

ឆក់កាបូបលុយបានសម្រេចតែចំថ្ងៃស៊យត្រូវកម្លាំងអាវុធហត្ថតាមក្របួចជាប់

កណ្តាល: នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិឈើនាង ឃុំគោកត្រប់ មានជនសង្ស័យចំនួន ០២នាក់ បានធ្វើសកម្មភាពឆក់កាបូបលុយពីជនរងគ្រោះ ០១នាក់ ភេទស្រី ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ កម្លាំង អាវុធហត្ថ ស្រុក បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ភេទប្រុស រួមនឹងវត្ថុតាង ម៉ូតូ ០១គ្រឿង កាបូកលុយ ០១ (របស់ជនរងគ្រោះ) ថ្នាំញៀនចំនួន ០២កញ្ចប់ (០១កញ្ចប់មធ្យម និង០១កញ្ចប់តូច)។
បច្ចុប្បន្ន កម្លាំងជំនាញ អាវុធហត្ថ ស្រុក កំពុងបន្តតាមនីតិវិធី៕

 

មតិយោបល់