-

ប្រុសស្រី ១២នាក់ ត្រូវសមត្ថកិច្ចបង្ក្រាបឃាត់ខ្លួន នៅចំណុចផ្ទះសំណាក់មូនហៅស្ស ករណីប្រើប្រាស់សារធាតុញៀន

បាត់ដំបង: កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង៤៥នាទីយប់ នៅចំណុចផ្ទះសំណាក់មូនហៅស្ស ភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់សារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់ មានឈ្មោះដូចខាងក្រោម៖
១/ជា សម្បត្តិ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិរំចេក៤ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។
២/វាគ រឿន ភេទប្រុស អាយុ ២៥ឆ្នាំ នៅបន្ទប់ជួលភូមិវត្តគរ សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង។
៣/ ថា វ៉ាន់ថា ភេទប្រុស អាយុ ២៧ឆ្នាំ ទីលំនៅភូមិកំពង់ឈើ សង្កាត់កំពង់ឈើ ស្រុកកម្រៀង ខេត្តបាត់ដំបង។
៤/ជា លីន ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅភូមិអូរចារ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។
៥/ភី សុផល ភេទប្រុស អាយុ ៣៧ឆ្នាំ លំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុង/ខេត្តបាត់ដំបង។
៦/ទីន សាភីអ៊ី ភេទប្រុស អាយុ ២៣ឆ្នាំ ទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។
៧/នួន លក្ខិណា ភេទស្រី អាយុ ១៧ឆ្នាំ ទីលំនៅភូមិផ្កាស្លា សង្កាត់ចម្ការសំរោង ក្រុង/ខេត្តបាត់ដំបង។
៨/ម៉ៅ ឈុនម៉ាល័យ ភេទស្រី អាយុ ១៨ឆ្នាំ ទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។
៩/យឹម ពេជ្ររាសី ភេទស្រី អាយុ ២១ឆ្នាំ ទីលំនៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុង/ខេត្តបាត់ដំបង។
១០/កែវ រ៉ូហ្សា ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅភូមិសូភី២ សង្កាត់រតន: ក្រុង/ខេត្តបាត់ដំបង។
១១/វី រក្សា ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុង/ខេត្តបាត់ដំបង។
១២/ណាង សុខា ភេទប្រុស អាយុ ៣៤ឆ្នាំ ទីលំនៅភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុង/ខេត្តបាត់ដំបង(ជនសង្ស័យមានជំងឺកូវីដ-១៩ បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាល័យព្រះមុនីវង្ស)។

វត្ថុតាងចាប់យករួមមាន៖
-ថ្នាំញៀនប្រភេទមេកេតាមីន (KETAMIN)ចំនួន ២ថង់ ទម្ងន់ ១.៣១ក្រាម(ទាំងសំបក)
-ថ្នាំញៀនប្រភេទអ៊ិចស្ដាស៊ី (MDMA) ចំនួន ១ចំហៀង ទម្ងន់ ០.២៣ក្រាម
-សម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ជនល្មើស និងវត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

មតិយោបល់