កណ្តាល: កាលពីវេលាម៉ោង៣និង៣០នាទី ថ្ងៃអង្គារ ៥កើតខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរសកសិករម្នាក់ បានធ្វើអត្តឃាតដោយចងក នៅចម្ការស្វាយក្រោយផ្ទះរបស់ខ្លួន បណ្តាលឲ្យបាត់បង់ជីវិត បង្កការភ្ញាក់ផ្អើលកើតឡើង នៅចំណុចចម្ការស្វាយ ស្ថិតនៅភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សពជនរងគ្រោះឈ្មោះ ប៉ូ ធានា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅ ភូមិ-ឃុំកើតឃុំកើតហេតុ។
វត្ថុតាង៖ ខ្សែគោពណ៌ខ្មៅបទជាពីរ ស្មើនឹងបួនសរសៃ ប្រវែង ៧.២០ ម៉ែត្រ ។
សភាពរឿងហេតុ៖ តាមការបំភ្លឺ របស់ឈ្មោះ ម៉ុង ទី ភេទស្រី អាយុ៤៣ ឆ្នាំមុខរបរកម្មការិនីរោងចក្រយីដា ត្រូវជាប្រពន្ធជនរងគ្រោះ បានបំភ្លឺប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃភ្ជុំ ប្តីរបស់គាត់បានផឹកស្រា តាំងពីព្រឹករហូតដល់យប់ ដោយពុំបានហូបបាយឡើយ ដោយគាត់ជាប្រពន្ធបានស្តីបន្ទោសឲ្យប្តីថា គិតតែផឹកស្រា មិនព្រមហូបបាយសោះ ។ លុះដល់ថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី ជនរងគ្រោះបានហូបបាយជុំគ្រួសារជាធម្មតា រួចក៏បានសួរប្រពន្ធថា ថ្ងៃនឹងថែមម៉ោងធ្វើការដល់ម៉ោងប៉ុន្មាន រួចប្រពន្ធក៏ប្រាប់ថា ថែមម៉ោងធ្វើការដល់ម៉ោង២០និង០០នាទី ទើបចេញពីធ្វើការ លុះរហូតដល់ម៉ោង២០និង២៥នាទី ជនរងគ្រោះបានតេទូរស័ព្ទ ទៅប្រពន្ធ២ដង ប្រពន្ធលើកទូរស័ព្ទថា បងខ្ញុំធ្វើការស៊ីម៉ោង ឥឡូវថែមដល់ម៉ោង២១និង៣០នាទី ទើបមកផ្ទះ បន្ទាប់មកប្រពន្ធបានត្រឡប់មកផ្ទះក៏ឃើញប្តីអង្គុយមើលទូរទស្សន៍ជាមួយកូនៗនៅក្នុងផ្ទះ រួចប្រពន្ធក៏បានងូតទឹកចូលសម្រាកជាមួយកូនៗ ជាធម្មតាមិនមានមាត់កអ្វីទេ លុះរហូតម៉ោង ០២និង០០នាទី ទៀបភ្លឺនៅថ្ងៃខែឆ្នាំកើតហេតុលើ ប្រពន្ធក៏ដឹងខ្លួនបាត់ប្តីបានក្រោកដើររកស្រាប់តែទ្វារបន្ទប់ចាក់សោពីខាងក្រៅ ប្រពន្ធកូននៅក្នុងបន្ទប់ ភ្លាមនោះប្រពន្ធឆោឡោក៏តេទូរស័ព្ទឲ្យបងប្អូនជួយបើកទ្វារ ហើយនាំគ្នាដើររក បានឃើញជនរងគ្រោះចង់កសម្លាប់ខ្លួននៅចម្ការស្វាយក្រោយផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច្ច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើជនគ្រោះ។
ក្រោយពីក្រុមការងារពិនិត្យរួច ឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួន ពិតប្រាកដមែន ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់