ព័ត៌មានជាតិ

អ្នករើសអេតចាយម្នាក់ ត្រូវសមត្ថកិចច្ចឃាត់ខ្លួន ករណីលួចកាត់ខ្សែភ្លើង

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៣ និង១៥នាទី សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល គោកឃ្លាង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែភ្លើង នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ប្រើមធ្យោបាយថ្មើរជើង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ អៀង សុផល ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឧញ៉្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោយពីឃាត់ខ្លួន និងធ្វើតេស្តរកសារធាតុ ញៀនលើជនសង្ស័យមានផ្ទុកសារធាតុ ញៀន។

សមត្ថកិច្ចបន្តឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ជួន ចាន់ណា ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១ ផ្លូវ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

សម្ភារ:បន្សល់ទុក ខ្សែភ្លើង៣កំណាត់ , កន្ត្រៃ០១ , ម៉ូតូ០១គ្រឿងម៉ាកVIVA ពណ៌ខ្មៅ ផលិតឆ្នាំ២០០៧ ពាក់ផ្លាកលេខ ភ្នំពេញ1W-4216។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់