ព័ត៌មានជាតិ

នាយខណ្ឌរដ្ឋបាលជលផល កំពុងតែយក Facebook ជាឧបករណ៍ឆ្ពិនភ្នែកថ្នាក់ដឹកនាំ

កំពង់ធំៈ មហាជនបានសម្តែងនូវការ ខកចិត្តយ៉ាងខ្លាំង ចំពោះខណ្ឌ រដ្ឋបាលជលផល កំពង់ធំ ដែលបានបង្ហោះ តាមបណ្តាញសង្គមហ្វេសបុក ពីសកម្មភាពនៃការបង្រ្កាបបទល្មើសនេសាទ ថែមទាំងមានការអះអាង ពីលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលថា ទីណាមានបទល្មើស គឺត្រូវបង្រ្កាបឲ្យអស់ តែផ្ទុយទៅវិញ បទល្មើស បានកើនឡើងពេញបន្ទុក ក៏ពុំត្រូវបានបង្រ្កាបនោះទេ ដែលជាហេតុធ្វើឲ្យមាន ការសង្ស័យថា ខណ្ឌរដ្ឋបាលជលផល កំពុងតែយក ហ្វេសបុក ដើម្បីបិទបាំង សកម្មភាពរបស់ខ្លួន ។

ជាក់ស្តែងថ្មីៗនេះ លោកប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផល បានសរសេរ ក្នុងហ្វេសបុកថា ( មនុស្សខ្លះខ្វាក់ភ្នែក តែក៏មើលឃើញអ្វីៗ ទាំងអស់ តែមនុស្សដែលភ្នែកភ្លឺបែរ ជាមើលអ្វីមិនឃើញ នាំគ្នាធ្វើតែ អំពើអាក្រក់ បានលុយ ហើយក៏សូមជូនពរឲ្យឆាប់ចូលនិពាន្ឋ ) ការលើកឡើងបែបនេះ គឺបណ្តាលមកពី លោកនាយខណ្ឌ រដ្ឋបាល ជលផល កំពង់ធំ ខឹងច្រឡោតនឹងអ្នកសារព័ត៌មាន ដែលបាន រិះគន់នូវការងារ អសកម្មក្នុងការបង្រ្កាប បទល្មើសនេសាទធំ តែនាំគ្នា បង្រ្កាបតែតូចតាចយកមកធ្វើជា ពិធីថតរូប ដើម្បីយករូបភាព មកបង្ហោះ ហ្វេសបុក ភូតកុហក នូវទង្វើរបស់ខ្លួន តែចំណែកបទល្មើសធំ ដាក់របាំង សាច់ក្រហម រាប់សិបកន្លែង និងរាប់ពាន់ម៉ែត្រ ពុំត្រូវបានបង្រ្កាប ហើយ បែរជាលោក នាយខណ្ឌមានភ្នែកភ្លឺដែរ តែបែរជាមើលមិនឃើញ ។ ទាក់ទិននឹង ការដាក់បទល្មើសនេះ អ្នកសារព័ត៌មាន សុំសម្ភាសលោក គូ ប៊ុនតឹង នាយផ្នែករដ្ឋបាលសំបូរ លោកបាន និយាយយ៉ាងខ្លីថា បើបង្រ្កាប ទាំងអស់ មានត្រីឯណាសម្រាប់ស៊ី បើចង់ឲ្យបង្រ្កាបបទល្មើស នេសាទ ឲ្យអស់ហេតុដូចម្តេច បានជាមិនឲ្យប៉ូលិស ចាប់ចោរឲ្យអស់ដែរទៅ ការឆ្លើយបែបនេះ គឺជាការបដិសេធ ភាពទទួលខុសត្រូវ ក្នុងដែន គ្រប់គ្រងរបស់ខ្លួន។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាលជលផល ខណៈដែល អ្នកសារព័ត៌មាន ទូរស័ព្ទប្រាប់ពីទិដ្ឋភាព នៃបទល្មើស ដែលកំពុងតែដាក់ ដោយខុសច្បាប់ជលផល និងជាបទល្មើស ហាមឃាត់ដាច់ខាត បែរជាលោក និយាយថា លោកឯងបានចុះទៅផ្ទាល់ឬអត់ បើមានពិត ចាំស្អែកខ្ញុំនឹង ចុះទៅបង្រ្កាបភ្លាម ហើយបើខ្វះរូបភាពចាំ យករូបពីខ្ញុំទៅវិញ ការនិយាយបែបនេះ គឺគ្រាន់តែហាម ឲ្យផុតតែ ពីមាត់ប៉ុណ្ណោះ ព្រោះបទល្មើសពុំត្រូវបាន បង្រ្កាបនោះឡើយ ខណៈពេលដែល បទល្មើសកំពុងតែបំផ្លាញមឆ្ឆាជាតិ នៅចំនុចបឹងខាន់ បឹងស្នូកចាប៉ី និងបឹងក្រាយ ស្ថិតនៅ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ៕

asset (2)asset (3)asset (4)asset (5)asset (6)asset (7)asset

មតិយោបល់