ស្វាយរៀងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យ ៤នាក់ ជាមុខសញ្ញាជួញដូរគ្រឿងញៀន រួមជាមួយ និងវត្ថុតាងត្រូវបានកម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រូលពីឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី១៩-២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តដឹកនាំដោយលោកនាយការិយាសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្សយ័ចំនួន០៤នាក់។
វត្ថុតាងដកហូត៖ ម្សៅក្រាមពណ៌សថ្លា ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន៣១កញ្ចប់ (ធំ០១កញ្ចប់) ទម្ងន់១៨.០៦ក្រាម, ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, ទូរស័ព្ទដៃ ០៥គ្រឿង, ដាវសាំម៉ូរ៉ៃ ០១ដើម, អាវុធខ្លី(ឡុក) ប្រើខ្យល់បាញ់គ្រាប់កង់០១ដើម, រួមជាមួយឧបករណ៍ជក់ប្រើប្រាស់និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ៕
មតិយោបល់