សម្រាប់ទីផ្សារ Tablet នាពេលបច្ចុប្បន្នត្រូវបានកាន់កាប់ដោយក្រុមហ៊ុន Apple និង Samsung ប៉ុន្តែនៅពេលនេះ Intel ដែលជាក្រុមហ៊ុនផលិត Chip បានចាប់អារម្មណ៍ និងកំពុងតែផលិត Tablet ផ្ទាល់ខ្លួន។
យោងតាមសារព័ត៌មាន Quartz បានឲ្យដឹងថា ក្រុមហ៊ុន Intel បាននឹងកំពុងតែសំងំផលិត Tablet មួយដែលមានតម្លៃធម្យមគឺត្រឹមតែ ១០០ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់ដាក់លក់នៅចុងឆ្នាំនេះ ប៉ុន្តែជាបឋមប្រហែលមាននៅតែសហរដ្ឋអាមេរិក។
បច្ចុប្បន្នមានក្រុមហ៊ុនផលិត Tablet ដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android កំពុងតែប្រជែងគ្នានៅលើទីផ្សារធម្យម។
សម្រាប់ព័ត៌មាននេះ នៅមិនទាន់ជាផ្លូវការនោះទេ ព្រោះថា ខាងក្រុមហ៊ុន Intel មិនបានប្រកាសឲ្យដឹង ប៉ុន្តែសម្រាប់ក្រុមអ្នកវិភាគវិញបាននិយាយថា វាគ្មានអ្វីដែលអស្ចារ្យនោះទេ សម្រាប់ព័ត៌មាននេះ៕
មតិយោបល់