តាកែវៈ នៅវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ការិយាល័យបទល្មើសគ្រឿងញៀនចំនួន ៧នាក់រថយន្ត ២គ្រឿងដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការងទទួលផែនយុត្តិធម៌ ដោយមានការសម្របសម្រួលនីតិវិធីពីលោក
ជីវ ចាន់តារា ព្រះរាជអាជ្ញា បានចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
ឃាត់ខ្លួនជនសង្ស័យ ២នាក់៖
១-ឈ្មោះ លាស់ សុខន ភេទស្រី អាយុ ៤៣ឆ្នាំ (ជួញដូរ) ។
២-ឈ្មោះ អ៊ឺម សេត ភេទប្រុស អាយុ ៣៩ឆ្នាំ (ជួញដូរនិងប្រើប្រាស់) ។
នាក់ទាំងពីរមានទីលំនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
ដកហូតវត្ថុតាងរួមមាន៖
១-ម៉្សៅក្រាមសថ្លាចំនួន ០៨កញ្ចប់ទម្ងន់៤,០២ក្រាម (ថ្លឹងទាំងសំបក់ថង់)
២-ទូរស័ព្ទ០៦គ្រឿង(ខូច០៤)
៣-ថង់ផ្លាស់ទិចសម្រាប់ច្រកថ្នាំញៀន៕
មតិយោបល់