ភ្នំពេញៈ ទារកម្នាក់ត្រូវបានស្ត្រីជាអ្នកបោសសំអាត នៅរមណីយដ្ឋានវត្តភ្នំប្រទះឃើញ ស្លាប់ដោយរុំចងថង់ខ្មៅនៅក្នុងធុងសំរាម បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅបរិវេណរមណីយដ្ឋានវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲដឹងថា មុននឹងមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង៧ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នេះ គេឃើញស្ត្រីម្នាក់ដើរ យួរថង់ខ្មៅខាងលើ យកមកបោះចោលនៅធុងសំរាម ក្នុងរមណីយដ្ឋានវត្តភ្នំ លុះក្រោយយមក ក៏មានស្ត្រីជាអ្នកបោសសំអាត បានមករើសំរាមចេញពីធុង ហើយឃើញថង់ខ្មៅ ក៏ស្រាយវែក មើលស្រាប់តែឃើញ សាកសពទារក ជាក្មេងប្រុស ស្លាប់បាត់ទៅហើយបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ។ បើតាមសម្តីប្រជាពលរដ្ឋដែលទៅចោមរោមមើល បាននិយាយថា ទារកខាងលើទំនង មានអាយុ៧ខែឬក៏រលូត ។
បច្ចុប្បន្នសពទារកខាងលើ ត្រូវបានអាជ្ញាធរយកទៅបូជា តាមប្រពៃណីនៅឯវត្តអារាម ៕
មតិយោបល់