ព័ត៌មានជាតិ

លុចស៊ីសស៊េរី​ទំនើប៥៧០ ស្លាកលេខភ្នំពេញ​ 2U -0777 បើកបុកខឿនសួនច្បារគល់ស្ពានព្រះមុនីរង្សចាស់ ក្រឡាប់ផ្ងារជើងម្ខាង

ភ្នំ​ពេញៈ រថយន្ត​លុច​ស៊ិស​៥៧០​ស៊េរី​ទំនើប​មួយគ្រឿង​ ខណៈអ្នក​បើក​បរ​ស្រវឹង ​បាន​រេចង្កូត​ទៅ​បុក​ខឿន​សួន​ច្បារ​ ពុះ​ចែកទ្រូងផ្លូវ​យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យបែក​កង់​ ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​ តែសំណាងល្អមិនមានគ្រោះ​ថ្នាក់​ដល់​​ជិះ​នៅ​ក្នុង​រថយន្ត​ ។

ហេតុការណ៍​នេះ ​បានកើតឡើង​នៅ​វេលាម៉ោង​១ និង​៣០នាទី​ រំលង​អាធ្រាត្រ​ ឈានចូលថ្ងៃទី​៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ ត្រង់ចំណុច​គុល​ស្ពាន​មុនីវង្ស​ចាស់​ត្រើយខាងកើត​ ផ្លូវ​ជាតិ​លេខ​១​ សង្កាត់​ច្បារអំពៅ​២​ ខណ្ឌ​ច្បារអំពៅ​។

​តាម​ប្រភព​ពី​កន្លែងកើតហេតុ​ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេបានឃើញ​បុរស​បីនាក់​ ដែល​គេ​ស្គាល់ថា​ ជាកូន​ថៅ​ឈើ​ នៅ​ច្បារអំពៅ​ បាន​បើក​រថយន្ត​ ម៉ាក​លុច​ស៊ិស​ ៥៧០​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2U -0777 ធ្វើដំណើរពីកើតទៅលិចតាម​ផ្លូ​វ​ជាតិ​លេខ​១​​ ក្នុង​ល្បឿនលឿន​ដូចហោះ​ ព្រមទាំង​អ្នកបើកស្រវឹងផងនោះ​ មកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រេចង្កូត​ ទៅ​ខាង​ឆ្វេង​ដៃ​ ជ្រុលទៅបុក​និង​ខឿន​សួន​ច្បារ​ពុះ​ចែកផ្លូវ​ យ៉ាង​ពេញទំហឹង​ បណ្តាលឲ្យបែក​កង់​ និង​បាក់​រទិល​ខាងឆ្វេង​ ធ្វើ​ឲ្យ​រថយន្ត​ ក្រឡាប់​ផ្ងារ​ជើង​មួយ​ចំហៀង​តែ​ សំណាង​មិនបង្ករ​គ្រោះថ្នាក់​ដល់​មនុស្ស​ដែល​ជិះ​នៅ​ក្នុង​រថយន្ត​ ។

ភ្លាមនោះអ្នកបើក​បរ​ ដែល​មាន​ជាតិ​ស្រវឹង​ទោរទន់​រូបនោះ​ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ច្បារអំពៅ​២​ឃាត់​ខ្លួន​ តែ​ការ​ឃាត់​ខ្លួន​នេះ​ មិនបាន​ដឹក​ជន​បង្កយកទៅ​ប៉ុស្តិ៍នគរបាល​នោះទេ​ គឺ​ដឹក​អ្នក​បើកបរ​ យកទៅ​ផ្ទះ​តែ​ម្តង​។

ក្រោយពេល​កើតហេតុ​ រថយន្ត​បង្ករត្រូវ​បាន​សមត្ថកិច្ច​ ឲ្យម្ចាស់​ស្ទូច​យក​ទៅ​ជួសជួល​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ខ្វល់​ពី​ការ​ខូចខាត​សម្បត្តិ​របស់​រដ្ឋ​នោះ​ទេ​៕

មតិយោបល់