ព័ត៌មានជាតិ

ជនសង្ស័យលួចផ្លាកលេខរថយន្តស៊េរីទំនើបមួយគ្រឿង មានទាំងកាមារ៉ាសុវត្ថិភាព តើលោកមេប៉ុស្តិ៍បឹងកេងកងទី៣ អាចចាប់ជនសង្ស័យបានដែរឫទេ?

ភ្នំពេញ: នៅវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្រាប់ Post News ថា មានករណីជនសង្ស័យបានធ្វើសកម្មភាពលួចផ្លាកលេខរថយន្តម៉ាក Toyota Hilux Revo ដែលមានផ្លាកលេខ ភ្នំពេញ 2BB-4759 កាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោយពីកើតហេតុម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

ប្រជាពលរដ្ឋសូមណូមទៅលោកមេប៉ុស្តិ៍បឹងកេងកងទី៣ ឲ្យមានការល្បាតក្នុងមូលដ្ឋានដែលលោកគ្រប់គ្រងជាប្រចាំផង មានទាំងកាមារ៉ាសុវត្ថិភាព និងរូបភាពជនសង្ស័យ កំពុងតែធ្វើសកម្មភាព ពលរដ្ឋកំពុងដាក់ចម្ងល់ថា តើសមត្ថភាពលោកមេប៉ុស្តិ៍បឹងកេងកងទី៣ អាចមានសមត្ថភាពធ្វើការស្រាវជ្រាវចាប់ជនសង្ស័យ យកមកផ្ដន្ទាទោសបានដែរឫទេ? ឲ្យពលរដ្ឋស្ងប់ចិត្ត៕

មតិយោបល់