ពោធិ៍សាត់ៈ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ករណីស្ត្រីម្នាក់ មានវិបត្តិក្នុងគ្រួសារ បានសម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
សពស្រ្តីរងគ្រោះឈ្មោះ ហៀក ស្រីដា អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ បានយកខ្សែគោចងកសម្លាប់ខ្លួន ។
មូលហេតុ៖ មានវិបត្តិក្នុងគ្រួសារ ដោយសារប្ដីរបស់នាងបាននាំកូនស្រីតូចៗ ចំនួន២នាក់ ចាកចេញពីផ្ទះទៅបាត់ដោយគ្មានដំណឹង កាលពីថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២០នេះ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ រួចបញ្ជាក់ថា ស្រ្តីរងគ្រោះពិតជាស្លាប់ដោយចងកធ្វើអត្តឃាតប្រាកដមែន ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់