ព័ត៌មានជាតិ

ក្រុម​អ្នកគាំទ្រ​ជេរប្រទេច David Moyes ខណៈបិសាចក្រហម​ចាញ់​ មេឃខៀវលើទឹកដីខ្លួន​

អង់គ្លេស​៖ប្រភពព័ត៌មាន Foxsportasia បានចុះផ្សាយឲ្យដឹងថា​ជាមួយនឹងលទ្ធផល​ចាញ់លើទឹកដី Old Traford ដែលជាទឹកដីរបស់ខ្លួន ​​​​ខណៈ​ទទួលភ្ញៀវមេឃខៀវនោះ ​បាន​ធ្វើឲ្យក្រុមអ្នកគាំទ្រ ​របស់បិសាចក្រហម ចង់ហក់ទៅលោត​វាយក្បាលនិងប្រមាថ គ្រូបង្វឹក David Moyes ។​
ប្រវត្តិសាស្ត្រច្រំដែល​របស់ David Moyes ដោយចាញ់លើទឹកដីរបស់ខ្លួន ​ដោយលទ្ធផល ៣-០ ក្នុងនោះធ្លាប់ចាញ់ ហង្សក្រហម និងរាត្រីយប់មិញ ក៏ចាញ់មេឃខៀវថែមទៀត បន្ទាប់ពីលុត ក្លិប Olympiakos ឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយលើទឹកដីខ្លួន ក្នុងក្របខណ្ឌ Champions League ដោយលទ្ធផល ៣-០ ។​

មុននឹងទទួលភ្ញៀវ មេឃខៀវ ​អ្នកចាត់ការទូទៅសញ្ជាតិស្កុតរូបនេះ បាន​អះអាងថា “ខ្លួននឹង​ពង្រឹង​ភាពជោគជ័យរបស់ខ្លួន ​ពោលគឺយកឈ្នះមេឃខៀវ ​នៅលើទឹកដី” ។ ក៏ប៉ុន្តែ​​កាអះអាងនោះ មិនបាន​ដូចបំណងឡើយ ដោយ យុទ្ធសាស្ត្ររៀបក្បូនលេងលើទីលានរបស់ Moyes នៅទន់ខ្សោយនៅឡើយ​។​

ខណៈដែលគ្រាប់ចុងក្រោយ របស់ Yaya Toure ធ្វើឲ្យមេឃខៀវ ឈ្នះក្រៅទឹកដី ដោយលទ្ធផល ៣-០ អ្នកគាំទ្រម្នាក់ ក្នុងចំណោមរាប់ពាននាក់ បាន​​ប្រមាថ មើលងាយទៅលើ ​Moyes ជាមួយនឹង​យុទ្ធសាស្ត្រដ៏កំសោយ ខណៈដែល អតីតអ្នកដឹកនាំក្រុម​ខ្លាំងក្លា Sir Alex Ferguson ក៏នៅទស្សនាទីនោះដែរ​។​

ចប់ការប្រកួត គេឃើញថា កំលាំង​ការពារសណ្តាប់ធ្នាប់ នៅបិសាចក្រហម ​ត្រូវបានបញ្ចូន​មកកាន់តែច្រើនឡើង ដើម្បីការការពារ​​ ដល់ការប៉ះទង្គិច ពីសំណាក់ អ្នកគាំទ្រ និង គ្រូបង្វឹក ហេងស៊យ David Moyes ៕​
MU (2)

MU (1)

មតិយោបល់