កំពង់ឆ្នាំងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៤និង៣០ នាទីមានករណីមនុស្សលង់ទឹកស្ទឹងស្លាប់នៅចំណុចអន្លុងស្ទង ស្ថិតនៅក្នុងភូមិក្រាំងសំរោង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សពជនរងគ្រោះឈ្មោះ រឹត ធឿន ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្រាំងសំរោង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាមនុស្សញៀនស្រា ។ ចំពោះសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់