ព័ត៌មានជាតិ

សាហាវណាស់! ភ្លើងប្រចណ្ឌបណ្ដាលឲ្យប្ដីទាត់ធាក់ និងវាយប្រពន្ធដោយខ្សែភ្លើងយ៉ាងព្រៃផ្សៃបំផុត នៅស្រុកជាំក្សាន្ត

ព្រះវិហារៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការ បន្ទាប់ពីប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃទៅលើប្រពន្ធខ្លួន បណ្តាលឲ្យស្ត្រីរងគ្រោះរងរបួសយ៉ាងដំណំលើផ្ទៃមុខ និងខ្លួនប្រាណ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យជាប្តីឈ្មោះ នាង សុជា អាយុ ៤១ឆ្នាំ មុខរបរកសិករ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ តេង ម៉ៅ អាយុ ៤០ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត។

សូមបញ្ជាក់៖ ដោយនៅថ្ងៃកើតហេតុជនសង្ស័យជាប្តីបានទាត់ធាក់ ថែមទាំងវាយនឹងខ្សែភ្លើង យ៉ាងឃោរឃៅទៅលើប្រពន្ធ បណ្តាលឲ្យហើមពេញមុខ មាត់ និងរលាត់ស្បែកបែកឈាមឆ្នូតៗ លើដងសព្វដងខ្លួន ក្រោយមកកម្លាំងនគរបាលក៏បានចុះទៅអន្តរាគមន៍ភ្លាមៗ រហូតឃាត់ខ្លួនជនដៃដល់តែម្ដង។

មូលហេតុ៖ ភ្លើងប្រចណ្ឌដុតរោលចិត្ត។

ក្រោយទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ច បានរៀបចំកសាងសំណុំរឿង បញ្ជូនជនសង្ស័យជាប្ដី ទៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់