ព័ត៌មានជាតិ

មន្រ្តីឥណទានម្នាក់ ជិះម៉ូតូបុករថយន្តខេមរភូមិន្ទ បណ្តាលឲ្យបាត់បង់ជីវិត នៅកន្លែងកើតហេតុ

សៀមរាប: ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូលេខ ២៩៥-២៩៦ នៅចំណុចភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប រវាងម៉ូតូ និងរថយន្ត បណ្តាលឲ្យស្លាប់ម្នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Y 4632 បើកបរដោយឈ្មោះ ស សុភ័ក្រ្តបញ្ញា បើកបរពីលិចទៅកើត បានបុករថយន្តចតពីក្រោយ
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ ខេមរភូមិ01 30490 បានចតនៅលើផ្លូវ បែកមុខចំទៅទិសខាងកើត អ្នកបើករថយន្តរត់គេចខ្លួនបាត់ បណ្តាលឲ្យស្លាប់មនុស្សម្នាក់
សាកសពយកតម្កល់ទុកនៅវត្តរលួស ដើម្បីស្រាវជ្រាវរកសាច់ញាតិ ។

មូលហេតុ៖ អ្នកបើកបរម៉ូតូ ឌ្រីម បើកបរមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន ។

វត្តុតាងទាំងពីរយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ចរាចរណ៍ផ្លូវគោក ៕

មតិយោបល់