ព័ត៌មានជាតិ

Update៖ នគរបាលឃាត់ខ្លួនជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម យកសពច្រកដាក់ក្នុងវ៉ាលីមកទម្លាក់ចោល នៅស្រុកភ្នំស្រួច

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម​យកសពច្រកក្នុងស្បោងខ្មៅ ដាក់វ៉ាលីយកទៅទម្លាក់ចោលនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការនោះបានដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមានការសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា រាជធានីភ្នំពេញ លោកជំទាវ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០ បានដឹកនាំកម្លាំងសហការ នគរបាលខេត្តកំពង់ស្ពឺ ខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ។

​សូមរំលឹកថា សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ដាក់​ក្នុង​វ៉ា​លី​សយ​កមក​ទម្លាក់​ចោល​នៅ​ចំណុច​មាត់ជ្រោះ​រោង​រាង​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​១០៤-១០៥​ ស្ថិត​ក្នុងភូមិ​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ នៅ​ថ្ងៃ​ទី​ ២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៤​និង​២០​នាទី​។​​ ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ អាយុ​ប្រហែល​៤០​ឆ្នាំ​ សំ​បុរស​ សង្ស័យ​ជា​ជនជាតិ​ចិន​កាត់សក់​ខ្លី​ ពាក់​អាវយឺត​ស​ដៃ​វែង​ខោ​ប្រផេះ​ជើងវែង​។​

​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ គាត់​បានឃើញរ​យន្ត​ម៉ាក​ HILANDER​ ពណ៌​ស​ មិន​ចាំ​ស្លាក​លេខ​ ចត​បែរមុខ​ទៅ​ទិស​ខាងលិច​ បើក​គូ​ថា​ង​ក្រោយ​ ដោយ​មាន​មនុស្ស​ប្រុស​ ម្នាក់​សង្ស័យ​ ជា​ជនជាតិ​ចិន​បាន​ទាញ​វ៉ា​លី​ធំ​ ពីលើ​រថយន្ត​ទម្លាក់​ចុះ​ទៅ​មាត់ជ្រោះ​ (​គាត់​ឈប់​ម៉ូតូ​មើល​ពី​ម្ខាង​ថ្នល់​)​ រួច​បាន​បើករ​យន្ត​ទៅ​ទិស​ខាងលិច​បាត់​ ។​ ដោយ​មានការ​សង្ស័យ​ គាត់​បាន​ចុះ​ទៅ​មើល​វ៉ា​លី​ស​នោះ​ ឃើញ​ថង់​ខ្មៅ​មាន​ជើង​​មនុស្ស​ គាត់រ​ត់ទៅ​ប្រាប់​ អ្នក​ភូមិ​ក្បែរ​ផ្ទះ​គាត់​ ហើយ​រាយការណ៍​ជូន​ទៅ​សមត្ត​កិច្ច​។​

​បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​រួច​ ឃើញ​ថា​ សាកសព​មាន​ស្លាកស្នាម​លើ​ក្បាល​​ពីក្រោយ​បែក​ជា​ច្រើន​កន្លែង​ និង​ស្នាម​រយះ​ក្រោម​ចង្កា​សងខាង​ ៕

មតិយោបល់