ព័ត៌មានជាតិ

Update៖ប្តីប្រពន្ធ២នាក់ស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីរថយន្តបុកនៅស្រុកអូរជ្រៅ

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់បណ្តាលឲ្យ ប្តីប្រពន្ធ២នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយត្រូវថយន្តកាម៉ារីបុកពីក្រោយពេញទំហឹង ខណ:ពេលកំពុងជិ:ម៉ូតូ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៦-៣៧៧ ស្ថិតនៅ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមា នជ័យ ។

ជនរងគ្រោះអ្នកបើបរម៉ូតូឈ្មោះ តុប យ៉ាន ភេទប្រុស អាយុ៦៧ឆ្នាំជាប្តី អ្នករួមដំណើរជាប្រពន្ធ ឈ្មោះម៉ៅ យុង អាយុ៦៩ឆ្នាំ រស់នៅភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ស្លាប់ទាំង០២នាក់នៅកន្លែងកើតហេតុ)។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ ចំណែកសពទាំង២នាក់ប្តីប្រពន្ធប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់