ព័ត៌មានជាតិ

អាសូរណាស់! យុវនារី៣នាក់ លង់ទឹកស្លាប់ភ្លាមៗនៅក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៣និង០០នាទី នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលពត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមៀនថាមានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចក្រោមស្ពានការដ្ឋានចិនព្រែកជីកទី១ នៅខាងលិចភូមិមេលោង ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន លោកមេភូមិស្វាយពក មេភូមិមេលោង តំណាងលោកមេឃុំ និងលោកគ្រូពេទ្យមណ្ឌលសុខភាពឃុំ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពមានចំនួន០៣ នាក់:
ជនរងគ្រោះទី ១-ឈ្មោះ គាន សុខឃាង ភេទស្រី អាយុ១៩ឆ្នាំ
២-ឈ្មោះឈិន សុខនី ភេទស្រី អាយុ១៨ឆ្នាំ
៣-ឈ្មោះ ឈិន ស្រីនាថ ភេទស្រី អាយុ១៦ឆ្នាំ ទាំង០៣នាក់ ស្រីនៅភូមិស្វាយពក ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ផ្អែកតាមការពិនិត្យរបស់គ្រូពេទ្យមណ្ឌល សាកសពគ្មានស្លាកស្នាម គឺពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតមែនមិនមែនជាករណីឃាតកម្មឡើយ។
និងការពិនិត្យតាមលក្ខណ:បច្ចេកទេសនគរបាលយុត្តិធម៌ឃើញថា សាកសពមិនមានស្លាកស្នាមរបួសអ្វីឡើយ។
បច្ចុប្បន្ន សពក្រោយពេលពិនិត្យរួចបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់