ព័ត៌មានជាតិ

គ្រឿងញៀនចំនួន២០កញ្ចប់ ត្រូវប្រជាពលរដ្ឋប្រទះឃើញនៅគំនរសំរាម ក្នុងខណ្ឌបឹងកេងកង

ភំ្នពេញ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង និងកម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចូលរួមសហការ ទទួលវត្ថុតាងគ្រឿងញៀន ពីប្រជាជនល្អ នៅចំណុចមុខផ្ទះលេខ 351 ផ្លូវ286. ក្រុម18 ភូមិ03 សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពញ ។

វត្ថុតាងដែលបានចាប់យករួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន20កញ្ចប់ , ទ្រុងដែក ចំនួនពីរ សម្រាប់ដាក់ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ។

ដំណើររឿងហេតុ៖ នៅថៃ្ងទី២៥ ខែកញ្ញា ឆាំ្ន២០២០ វេលាម៉ោង១៩និង០០នាទី ដោយបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថា បានប្រទះឃើញបាវគីប ខោអាវចំនួនមួយ សង្ស័យថាមានលាក់ទុកគ្រឿងញៀន នៅក្នុងនោះ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះទៅ ដល់កន្លែងកើតហេតុ ហើយបានធ្វើការឆែកឆេរ ក្នុងបាវ រកឃើញក្រាមពណ៌សថ្លាចំនួន20កញ្ចប់ សង្ស័យជាគ្រឿងញៀន ដាក់ក្នុងទ្រុងដែក ចំនួនពីរ បន្ទាប់ពីការត្រួតពិនិត្យឆែកឆេរ វត្ថុតាងទាំងអស់ សមត្ថកិច្ចបានបញ្ចូនទៅរក្សារទុកនៅការិយាល័យប្រឆាំងគ្រឿងនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បី ចាត់ការបន្តតាមផ្លូវច្បាប់ ៕

មតិយោបល់