ព័ត៌មានជាតិ

ស្លុតចិត្ត! ស្ត្រីម្នាក់ ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង៤ និង៤៥នាទីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ មានករណីមនុស្ស ត្រូវខ្សែភ្លើងឆក់ស្លាប់ នៅចំណុចក្នុងបរិវេនផ្ទះជនរងគ្រោះ ស្ថិតនៅភូមិព្រៃកំពែង ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ជនរងគ្រោះឈ្មោះ លាង យ៉ាត ភេទស្រី អាយុ ៤០ ឆ្នាំ បានយកកាំបិតផ្លែវែង គ្មានដងទៅកាប់ដើមចេក ត្រូវនឹងខ្សែភ្លើងបណ្តាល ឲ្យឆក់ដួលសន្លប់ នៅនឹងកន្លែងកើតហេតុ ខណ:ពេលនោះកូនប្រុសឈ្មោះ ឈន់ ស៊ីឈួន អាយុ១៦ឆ្នាំបានស្រែកឆោរឡោ ហៅអ្នកជិតខាងជួយហើយលើកដាក់ រថយន្តនាំយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសល ជនរងគ្រោះ បានស្លាប់តាមផ្លូវ។

ក្រោយទទួលព័ត៌មានភ្លាម កម្លាងជំនាញនគរបាលស្រុក ចុះត្រួតពិនិត្យ រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់