ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិអូស្ត្រាលី និងស្រ្តីខ្មែរចំនួន២នាក់ ជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀន

កំពត: យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃសុក្រ ០៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៤និង៣០ នាទី កម្លាំងជំនាញ បានបង្ក្រាបមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀន នៅភូមិកំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ។

ឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងដកហូតថ្នាំញៀនចំនួន ០៦កញ្ចប់ (ធំ ០៤ កញ្ចប់ ) និងកញ្ឆា ក្រៀម ០១កញ្ចប់ ។ ១.ឈ្មោះ COUTELAS MARK ROBERT ជនជាតិ អូស្ត្រាលី ភេទប្រុស អាយុ៧០ ឆ្នាំរស់នៅភូមិ-ឃុំ កើតហេតុខាងលើ ។ ២.ឈ្មោះ តុក ឆានី ភេទស្រី អាយុ ៣៥ ឆ្នាំ នៅភូមិចិន្តាម្លូ ឃុំ វាលចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់