ព័ត៌មានជាតិ

Update៖ ក្រុមជាងផ្សារដែកជួសជុលដំបូលសងម្ចាស់ហាងវិញ ស្រាប់តែឆេះម្ដងទៀត នៅភោជណីយដ្ឋាន អ៊ិនប្រាំបី(N8)

ភ្នំពេញ: នៅវេលាម៉ោង ១០និង២៥ នាទីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ មានករណីអគ្គិភ័យកំពុងតែឆេះភោជណីយដ្ឋាន អ៊ិនប្រាំបី(N8) អតីតក្លឹប (ឆេះលើកទី២) មានទីតាំងស្ថិតនៅសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សូមបញ្ជាក់៖ កាលពីថ្ងៃទី២៣ខែកញ្ញានេះបានឆេះម្តងហើយ (ត្រឹមតែរយ:ពេលបីថ្ងៃប៉ុណ្ណោះ) ។
ខណ:ពេលនេះរថយន្តពន្លត់អគ្គិភ័យមកពីគ្រប់អង្គភាពបានចេញអន្តរាគមន៍ជួយពន្លត់យ៉ាងសកម្មផងដែរ ។

មូលហេតុ៖ ដោយសារក្រុមជាងផ្សារដែកជួសជុលដំបូលសងម្ចាស់ហាងវិញ ករណីឆេះលើកទី១ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០៕

មតិយោបល់